ស្តង់ដារបើកដំណើរការ
ថ្ងៃបើកដំណើរការ គឺថ្ងៃទី 15 ខែកក្កដា។
Crownmark Games កំពុងអភិវឌ្ឍ JX2 Royal ដោយផ្អែកលើតម្រូវការសំខាន់មួយ៖ អ្នកលេងត្រូវតែអាចជឿទុកចិត្តលើពិភពហ្គេមដែលពួកគេចូលរួម។
- កាលបរិច្ឆេទបើកដំណើរការ
- 15 ខែកក្កដា 2026
- ថ្ងៃបើកដំណើរការ
- ថ្ងៃពុធ
- ហ្គេមដំបូង
- JX2 Royal
ទំនុកចិត្តមិនត្រូវបានបង្កើតឡើងដោយកាលបរិច្ឆេទបើកដំណើរការហ្គេមនោះទេ។ ទំនុកចិត្តកើតចេញពីការប្រកួតប្រជែងដោយយុត្តិធម៌ ប្រតិបត្តិការមានស្ថិរភាព ការកាពារគណនីរបស់អ្នកលេង កំណត់ត្រាមានភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តក្នុងការដំណើរការរយៈពេលវែង។
ការប្រើ Bot ដោយស្វ័យប្រវត្តិដើម្បីប្រមូលធនធាន
ការប្រើ Bot ដើម្បីប្រមូលធនធានក្នុងហ្គេមធ្វើឱ្យខូចខាតដល់ហ្គេម មុនពេលអ្នកលេងពិតប្រាកដអាចចាប់ផ្តើមប្រកួតប្រជែងដោយស្មើភាព។ វាដកហូតរង្វាន់ និងឱកាសពីអ្នកលេងពិតប្រាកដ ធ្វើឱ្យសេដ្ឋកិច្ចក្នុងហ្គេមចុះខ្សោយ និងធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អ្នកលេងធម្មតាបាត់បង់តម្លៃ។
JX2 Royal នឹងចាត់ទុកការប្រើប្រាស់ Auto-Farm Tools ជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះការលេងដោយយុត្តិធម៌ មិនមែនជាផ្នែកមួយនៃវប្បធម៌ហ្គេមនោះទេ។
ឧបករណ៍មិនយុត្តិធម៌ និងអត្ថប្រយោជន៍សម្ងាត់
អ្នកលេងមិនគួរមានអារម្មណ៍ថា ការប្រកួតប្រជែងពិតប្រាកដកំពុងកើតឡើងនៅខាងក្រៅកម្មវិធីហ្គេមនោះទេ។
Private Tools, Hidden Access និងអត្ថប្រយោជន៍មិនយុត្តិធម៌ បំផ្លាញទំនុកចិត្តរបស់អ្នកលេង។ វាធ្វើឱ្យអ្នកលេងស្មោះត្រង់ចាប់ផ្តើមសង្ស័យលើគ្រប់ការប្រយុទ្ធ គ្រប់រង្វាន់ និងគ្រប់លទ្ធផលនៅក្នុងទីផ្សារហ្គេម។
ការចម្លង Item និងសេដ្ឋកិច្ចដែលបាត់បង់តុល្យភាព
ការចម្លង Item អាចបំផ្លាញសេដ្ឋកិច្ចក្នុងហ្គេម។ Item កម្រមួយមិនគួរបាត់បង់តម្លៃក្នុងរយៈពេលតែមួយយប់នោះទេ ហើយទីផ្សារក៏មិនគួរដួលរលំដោយសារតែតម្លៃ និងទ្រព្យសម្បត្តិអាចត្រូវបានបង្កើតឡើងដោយមិនបានខិតខំរកនោះដែរ។
ពេលវេលារបស់អ្នកលេង ការជួញដូរ និងការចំណាយប្រាក់ក្នុងហ្គេម សុទ្ធតែពឹងផ្អែកលើសេដ្ឋកិច្ចដែលត្រូវបានតាមដាន គ្រប់គ្រង និងថែរក្សាយ៉ាងយកចិត្តទុកដាក់។
Server ខូច និងគ្មានការថែទាំ
Live Server មិនអាចបើកដំណើរការ ហើយត្រូវបានទុកចោលដោយគ្មានការថែទាំនោះទេ។ ប្រព័ន្ធសំខាន់ៗ Map រង្វាន់ ប្រព័ន្ធ Login និង Event ត្រូវតែត្រូវបានត្រួតពិនិត្យ និងថែទាំ មុនពេលកើតមានបញ្ហាទៅលើអ្នកលេង និងបង្ការអោយមានតិចតួចបំផុត។
ពិភពហ្គេមមិនគួរធ្លាក់ចុះ និងខូចខាតបន្តិចម្តងៗ ខណៈពេលដែលអ្នកលេងត្រូវរង់ចាំឱ្យមាននរណាម្នាក់មកយកចិត្តទុកដាក់នោះទេ។
ការវាយប្រហារលើ Server
ការវាយប្រហារលើ Server បង្កផលប៉ះពាល់ដល់អ្នកលេងបំផុត។ វាប៉ះពាល់ដល់ការចូលគណនី ស្ថិរភាព Server ការចូលទៅកាន់ Map និងទំនុកចិត្តរបស់អ្នកលេង។
នៅពេល Server ត្រូវបានវាយប្រហារ ពួកយើងនឹងមិនធ្វើអោយអ្នកលេងបាត់បង់ទំនុកចិត្តនោះទេ។
សុវត្ថិភាព និងស្ថិរភាព
សម្រាប់ JX2 Royal សុវត្ថិភាពមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ។ វាគឺជាផ្នែកមួយនៃស្តង់ដារសម្រាប់ការបើកដំណើរការហ្គេម។
Crownmark Games បានរៀបចំប្រព័ន្ធការពារ ការតាមដាន ការគ្រប់គ្រងសិទ្ធិចូលប្រើប្រាស់ និងផែនការឆ្លើយតបចំពោះបញ្ហាយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលបើកហ្គេមជាសាធារណៈ។
យើងយល់ពីភាពខុសគ្នារវាងសម្ពាធធម្មតាពីអ្នកលេង និងសកម្មភាពរំលោភបំពាន។ យើងយល់ពីភាពខុសគ្នារវាងការរំលោភបំពានលើគណនី សម្ពាធលើប្រព័ន្ធ Login ចរាចរណ៍បណ្តាញមិនមានស្ថិរភាព និងលំនាំនៃការវាយប្រហារពិតប្រាកដ។
យើងនឹងមិនបង្ហាញព័ត៌មានលម្អិតឯកជនអំពីប្រព័ន្ធសុវត្ថិភាពរបស់យើងជាសាធារណៈនោះទេ។ ប្រព័ន្ធដែលមានសុវត្ថិភាពមិនបង្ហាញចំណុចការពាររបស់ខ្លួនទៅឱ្យអ្នកវាយប្រហារនោះទេ។
ប៉ុន្តែអ្នកលេងគួរតែដឹងច្បាស់ថា ការការពារសុវត្ថិភាពមិនមែនជាបញ្ហាដែលយើងរង់ចាំដោះស្រាយក្រោយពេលបើកដំណើរការនោះទេ។ វាជាផ្នែកមួយនៃការងាររបស់យើងតាំងពីមុនការបើកដំណើរការ។
គោលដៅរបស់យើងគឺសាមញ្ញ៖ អ្នកលេងគួរតែអាចចូលគណនី លេងហ្គេម ជួញដូរ ប្រកួតប្រជែង និងអភិវឌ្ឍតួអង្គរបស់ខ្លួនដោយមានទំនុកចិត្ត។
អ្នកវាយប្រហារមិនគួរទទួលបានព័ត៌មានដែលមានប្រយោជន៍ណាមួយពីការប្រកាសជាសាធារណៈរបស់យើងនោះទេ។
ការបាត់បង់គណនី
Server ដែលដំណើរការរយៈពេលខ្លីអាចទុកឱ្យអ្នកលេងបាត់បង់សិទ្ធិចូលប្រើគណនីដែលពួកគេបានទុកចិត្តជាមួយតួអង្គ Item ប្រវត្តិការទូទាត់ប្រាក់ និងការរីកចម្រើនរបស់ពួកគេ។ បញ្ហានេះមិនគួរត្រូវទុកថាជារឿងធម្មតានោះទេ។ ការចូលប្រើគណនី និងកំណត់ត្រាគណនី ត្រូវតែជាផ្នែកមួយនៃស្តង់ដារសេវាកម្ម។
ការបាត់បង់ការចំណាយរបស់អ្នកលេង
ការចំណាយប្រាក់របស់អ្នកលេងត្រូវតែមានកំណត់ត្រាច្បាស់លាស់ និងអាចត្រួតពិនិត្យបាន។ ការបញ្ចូលទឹកប្រាក់ ការទិញ Item សកម្មភាពរបស់អ្នកចែកចាយ ឬ Reseller រង្វាន់ និងការផ្លាស់ប្តូរគណនី ត្រូវតែអាចតាមដាន និងផ្ទៀងផ្ទាត់បាន។
អ្នកលេងដែលគាំទ្រហ្គេមដោយការចំណាយប្រាក់ សមនឹងទទួលបានការការពារ និងប្រព័ន្ធកំណត់ត្រាច្បាស់លាស់ មិនមែនគ្រាន់តែជាការសន្យាដោយពាក្យសម្តីនោះទេ។
ការទំនាក់ទំនងខ្សោយ
ភាពស្ងៀមស្ងាត់នឹងបង្កើតអោយមានភាពមិនច្បាស់លាស់។ អ្នកលេងមិនចាំបាច់ដឹងព័ត៌មានលម្អិតទាំងអស់នោះទេ ប៉ុន្តែពួកគេត្រូវដឹងថា បញ្ហាកំពុងត្រូវបានដោះស្រាយ និងគ្រប់គ្រង។ ការទំនាក់ទំនងច្បាស់លាស់ គឺជាផ្នែកមួយនៃការគ្រប់គ្រង និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ។
ការគិតតែអំពី Server រយៈពេលខ្លី
JX2 ត្រូវការច្រើនជាងការបើកដំណើរការហ្គេមមួយលើក។ វាត្រូវការការថែទាំបន្ទាប់ពីការបើកដំណើរការ ការគ្រប់គ្រងសេដ្ឋកិច្ចបន្ទាប់ពីអ្នកលេងជំនាន់ដំបូងចូលមក ការងារផ្នែកសុវត្ថិភាព ការគាំទ្រអ្នកលេង ការអាប់ដេត និងការសម្រេចចិត្តដែលគិតពីអនាគតរបស់សហគមន៍។
Crownmark Games
JX2 Royal កំពុងតែអភិវឌ្ឍ JX2 ដោយមានស្តង់ដារខ្ពស់ជាងមុនសម្រាប់ការលេងដោយយុត្តិធម៌ សុវត្ថិភាពគណនី ការការពារការចំណាយរបស់អ្នកលេង ស្ថិរភាព Server សុវត្ថិភាពប្រព័ន្ធ និងការដំណើរការរយៈពេលវែង។
យើងនឹងមិនសន្យាថា អ្វីៗនឹងល្អឥតខ្ចោះនោះទេ។ យើងសន្យាថា យើងនឹងមានការរៀបចំជាមុន ទទួលខុសត្រូវ និងបន្តធ្វើការកែលម្អជានិច្ច។
ចំពោះអ្នកលេងគ្រប់រូប និងក្រុមការងារ Server ទាំងអស់ យើងសូមជូនពរឱ្យទទួលបានជោគជ័យ។ យើងសង្ឃឹមថា អ្នកលេងនឹងរីករាយជាមួយហ្គេម មិនថាពួកគេជ្រើសរើសលេងនៅទីណាក៏ដោយ។
គោលដៅរបស់យើង គឺចូលរួមលើកកម្ពស់ស្តង់ដាររបស់ JX2 នៅកម្ពុជា។