Crownmark Games ជាក្រុមហ៊ុនដែលដំណើរការ JX2 Royal។ យើងបែងចែកការងារជា Support, Technical & Development, Game Operations និង Business។ ផ្នែកនីមួយៗមានការងាររបស់ខ្លួន ហើយធ្វើការជាមួយគ្នា ទាំងរឿងជួយអ្នកលេង ប្រព័ន្ធហ្គេម Game Economy, Balance និង J-Points។
ក្រុម Support
មានសំណួរ ឬជួបបញ្ហាពេលលេង អ្នកអាចទាក់ទងក្រុម Support តាម Telegram និង Facebook ផ្លូវការរបស់យើង។ ក្រុមនេះចាំឆ្លើយសំណួរ និងជួយដោះស្រាយបញ្ហា។ បើមានរឿងដែលក្រុមបច្ចេកទេស ឬផ្នែកផ្សេងត្រូវជួយបន្ត ក្រុម Support នឹងបញ្ជូនបញ្ហានោះទៅផ្នែកដែលទទួលបន្ទុក។ យោបល់ និងអ្វីដែលអ្នកលេងស្នើឱ្យកែ ក៏នឹងត្រូវផ្ញើទៅក្រុមដែលមើលការងារនោះ ដើម្បីពិនិត្យដែរ។
ក្រុម Technical & Development
ក្រុម Technical & Development របស់យើងធ្វើការនៅ Sydney ប្រទេសអូស្ត្រាលី។ ក្រុមនេះជាអ្នកបង្កើតប្រព័ន្ធ ធ្វើ Update និងមើលថែផ្នែកបច្ចេកទេស ដើម្បីឱ្យហ្គេម និងសេវាកម្មរបស់យើងដំណើរការបាន។
ក្រុម Business នៅកម្ពុជា
នៅកម្ពុជា យើងកំពុងពង្រីកក្រុម Business និងមានគម្រោងបើក Head Office នៅទីនេះឆាប់ៗ។ ក្រុមនេះធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីឱ្យយើងអាចរៀបចំ Event និងផ្តល់ឱកាសកាន់តែច្រើនដល់អ្នកលេង។
Fair Play សម្រាប់អ្នកលេងទាំងអស់
យើងចង់ឱ្យ JX2 Royal ដំណើរការបានយូរ ហើយក្រុមហ៊ុនក៏រីកចម្រើនទៅមុខជាមួយគ្នា។ ការងារដែលយើងធ្វើរាល់ថ្ងៃមានទាំងការមើលថែ Gameplay, Game Economy, Balance និង J-Points។ Fair Play ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ជាប្រចាំដែរ។
Crownmark Games ជាអ្នកសម្រេចលើការដំណើរការ និងការកែប្រែ JX2 Royal។ យើងយកយោបល់ និងសំណើរបស់អ្នកលេងមកពិនិត្យ ដើម្បីដឹងថាគួរកែលម្អត្រង់ណាខ្លះ។ ពេលដោះស្រាយបញ្ហារវាងអ្នកលេង ក្រុមការងារមិនលំអៀងទៅខាងណាមួយទេ។ រាល់ការកែប្រែហ្គេម យើងគិតពី Fair Play និងអ្វីដែលល្អសម្រាប់អ្នកលេងទាំងអស់។